ឯកឧត្តម អ៊ឹង លាងហ៊ួ បាននាំយកនូវគ្រឿង ឧបភោគ-បរិភោគ ទៅជូនពលរដ្ឋទីទាល់ក្រ ចំនួន១០ គ្រួសារ
នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ ២០២៤ នៅសាលាស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងជាសមាជិកគណៈកម្មការទី៧ នៃព្រឹទ្ធសភា រួមដំណើរជាមួយ ឯកឧត្តម ឡុង ឈុនឡៃ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បាននាំយកនូវគ្រឿង ឧបភោគ-បរិភោគ ទៅជូនពលរដ្ឋទីទាល់ក្រ ចំនួន១០ គ្រួសារ ដែលគ្រួសារនីមួយៗ ទទួលបានអង្ករ ត្រីខកំប៉ុង ទឹកត្រី មី ក្រមា និងថវិកា។ ឯកឧត្តម បានចូលរួមថវិកាមួយចំនួនដល់សាលាស្រុក ក្នុងការកសាងជណ្ដើរឡើងភ្នំទៅកាន់ទីអាសន:លោកតាម្ចាស់ស្រុក និងបានបន្តទៅពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់រង្វង់មូលស្រុក និងផ្លូវបេតុងក្នុងឃុំកំពង់អុស ស្រុកជលគិរី ដែលគម្រោងនេះអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ។